(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការស្លា ប់របស់ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៧២ឆ្នាំ ដោយសារជំងឺកូវីដ១៩។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ដែលរស់នៅពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លា ប់បា ត់ប ង់ជីវិត ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី រសៀល។
ក្រសួងបន្តថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០នាទីព្រឹក ស្ត្រីខាងលើបានចូលមកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានស្ថានភាពហ ត់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យយកអ្នកជំងឺទៅ សម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងបានយកសំណាកទៅវិភាគភ្លាមៗ។
រហូតដល់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថានភាពកាន់តែធ្ង ន់ធ្ងរឡើង ហើយក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លា ប់បា ត់ប ង់ជីវិត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី រសៀល។
លទ្ធផលពិនិត្យសំណាករបស់គាត់ ដែលទទួលបានពីមន្ទីរពិសោធន៍ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ខាងលើនេះបានស្លា ប់បា ត់ប ង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ង ន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ង ន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព។
យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៤ ខែមេសនេះ អ្នកជំងឺកូវីដ១៩ ដែលបានស្លា ប់បា ត់ប ង់ជីវិតមានចំនួនសរុប ២៥នាក់ហើយ។ ក្នុងនោះ ២០នាក់ស្លា ប់ដោយសារជំងឺកូវីដ១៩ និងអ្នកជំងឺ ៥នាក់ ស្លា ប់ដោយសារអាការៈនៃជំងឺផ្សេង។
ខាងក្រោមជាទិន្នន័យអ្នកជំងឺដែលបានស្លា ប់បា ត់ប ង់ជីវិត បង្ហាញផ្លូវការដោយក្រសួងសុខាភិបាល៖
* ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លា ប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លា ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លា ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លា ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
* ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
* ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ហៅឌីជេប៊ុម ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
* ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។
* ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
* ទី៩៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ នៅខេត្តព្រះសីហនុ។
* ទី១០៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ Hou Houy នៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អាយុ៧២ឆ្នាំ។
* ទី១១៖ អ្នកជំងឺអាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ស្លា ប់នៅមន្ទីរពេទ្យរុស្ស៊ី ម៉ោង៧៖០៥នាទីយប់ ថ្ងៃទី២៧ ខែមីនា
* ទី១២៖ អ្នកជំងឺ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្លា ប់នៅវេលាម៉ោង១០៖៣៧នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០១ នៅមន្ទីរពេទ្យរុស្ស៉ី។
* ១៣៖ អ្នកជំងឺកូវីដ១៩ អាយុ២៨ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លា ប់បា ត់ប ង់ជីវិត ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៤៖៤០នាទីរសៀលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
* ១៤៖ អ្នកជំងឺកូវីដ១៩ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លា ប់នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យរុស្ស៉ី។
* ១៥៖ អ្នកជំងឺកូវីដ១៩ ភេទស្រី អាយុ៧០ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្លា ប់នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យរុស្ស៉ី។
* ទី១៦៖ អ្នកជំងឺអាយុ ៦៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្លា ប់នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
* ទី១៧៖ អ្នកជំងឺកូវីដ១៩ ភេទស្រី អាយុ ៦១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។ ស្ត្រីរូបនេះ បានស្លា ប់បា ត់ប ង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២៖៣០នាទី។
* ទី១៨៖ អ្នកជំងឺកូវីដ១៩ ភេទប្រុស អាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ បុរសរូបនេះ បានស្លា ប់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦៖១០នាទី។
* ទី១៩៖ អ្នកជំងឺកូវីដ១៩ ជាបុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ បានស្លា ប់បា ត់ប ង់ជីវិត នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖៣០នាទី។
* ទី២០៖ អ្នកជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ អាយុ ៧២ឆ្នាំ មានអាស័យដ្ឋាននៅខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីអ្នកជំងឺរូបនេះ បានស្លា ប់ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី។
អ្នកជំងឺកូវីដ១៩ ដែលស្លា ប់ដោយសារអាការរោគផ្សេងមាន៥នាក់រួមមាន៖
* ១៖ បុរសជនជាតិចិន ឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។ ស្លា ប់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយសារការរើមេថ្នាំ ញៀ.នធ្ង ន់ធ្ងរបណ្តាលឱ្យគាំ ងបេះដូង។
* ២៖ បុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ នៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង។ ស្លា ប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។
* ៣៖ ស្ត្រីជនជាតិខ្មែរអាយុ ៤៣ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រះសីហនុ។ ស្លា ប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយសារបា ត់ប ង់ឈាមច្រើនយ៉ាងគំហុក។
* ៤៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ នៅលំនៅឋាននៅឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្លា ប់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។
* ៥៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៩ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ អ្នកជំងឺរូបនេះ បានស្លា ប់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ នៅគេហដ្ឋាន