អន្តរជាតិ

នៅតែច្រើនក្នុងមួយថ្ងៃ​ មនុស្សជាង ៦.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨០៧នាក់ស្លាប់នៅសហរដ្ឋអាមេរិក

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៦,១៥៤នាក់ទៀតបានឆ្លងជំងឺ កូវីដ-19 ខណៈអ្នកជំងឺ ៨០៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង កូវីដ-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,៣៨៣,១២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៦៨,៥១៣នាក់ និងជាសះស្បើយឡើងសរុប ២៣,៨៩៤,៦៣២នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់តាមមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បានអះអាងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រជាជនអាមេរិកដែលបានទទួល ការចាក់វ៉ាក់សាំងបង្ការ កូវីដ-19 គ្រប់ដូសហើយនោះ គឺអាចធ្វើដំណើរនៅទូទាំងសហរដ្ឋអាមេរិកបាន ដោយមិនចាំបាច់ត្រូវឆ្លងកាត់ការធ្វើតេស្ត ឬចត្តាឡីស័កនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ CDC នៅតែតម្រូវឲ្យពួកគេពាក់ម៉ាស់ជាប់់ជានិច្ចដដែល នៅពេលធ្វើដំណើរតាមយន្តហោះ រថយន្តក្រុង និងរថភ្លើងជាដើម៕