សង្គម

ក្តៅៗ អនុប្រធានផ្សារអូរឫស្សី អាជីវករ និងសន្តិសុខ ចំនួន ៦នាក់នៅផ្សារអូរឫស្សី ឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ អនុប្រធានផ្សារអូរឫស្សី អាជីវករ និងសន្តិសុខ សរុបចំនួន ៦នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មានករណីអាជីវករចំនួន៣នាក់ និងសន្តិសុខចំនួន៣នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។
អាជីវករ និងសន្តិសុខ ផ្សារអូរឫស្សី ដែលរកឃើញវិជ្ជមានកូវីដ-១៩ មានឈ្មោះដូចជា :

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
១ – អាជីវករលក់ឆ្នាំងដាំបាយអគ្គីសនី នៅតូបលេខ ( ក.០៣ លេខ ១៣០ – ១៣១ ) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខទូរស័ព្ទ០១២ ២៨៦ ៧៩០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
២ – អាជីវករលក់គ្រឿងអគ្គីសនី នៅតូបលេខ ( ក.០៣ លេខ១៣៤ ) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៤៧៦ ផ្លូវលេខ១៣A (បុរីចំកាដូង ) ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៨៥ ៥៣៥ ៣១៦ ។

៣ – អាជូវករលក់ចាបហួយ នៅតូបលេខ ( ខ.២៣ លេខ២៤៦ ) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣០E.២ ផ្លូវលេខ១៦៤ ភូមិ៤ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករារាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៥៩៣ ៧៩០ មានសមាជិកក្នុងគ្រួសារចំនួន៤នាក់ (ធ្វើតេស្តចំនួន១នាក់) ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មការផ្សារបានធ្វើការបិទតូបដែលមានឈ្មោះដូចខាងលើ និងតូបដែលនៅជិតខាងជាបណ្តោះអាសន្ន និងបាញ់ថ្នាំសម្លាប់មេរោគផ្សេៗ ពិសេសមេរោគកូវីដ១៩ ។

អនុប្រធានផ្សារអូរឫស្សី និងសន្តិសុខដែលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ មានដូចជា :
១ – ឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ តួនាទី អនុប្រធានផ្សារអូរឫស្សី បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ១៤E. ផ្លូវលេខ១១០ ភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ។

២ – ឈ្មោះ ឃីម ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ ( សន្តិសុខផ្សារអូឬស្សី) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគេ Grat Duke ស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

៣ – ឈ្មោះ ម៉ា សុខុម ភេទប្រុស ( សន្តិសុខផ្សារអូឬស្សី ) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨C ( បុរីមង្គលភ្នំពេញ ) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕ ប្រភពអត្ថបទ CEN-News