រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសជាបន្ទាន់នៅយប់ថ្ងៃទី០២ មេសា ២០២១នេះថា មានករណីអ្នក វិជ្ជមានកូវីដ-១៩
ម្នាក់បានទៅកាត់សក់ នៅហាង “Kalip Hair” ស្ថិតនៅទល់មុខស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច ជិតវត្តសំរោងអណ្តែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អ្នកផ្ទុកកូវីដ-១៩ បានចូលទៅកាត់សក់ នៅហាង “Kalip Hair” ខាងលើនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។
បងប្អូនដែលមានរោគសញ្ញាដូចជា ៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅហាងកាត់សក់“Kalip Hair”នៅថ្ងៃទី២៧ ខែមីនា សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ ៖
-វិទ្យាល័យបាក់ទូក
-វិទ្យាល័យបឹងត្របែក
-មណ្ឌលសុខភាពចាក់អង្រែក្រោម
-មន្ទីរពេទ្យខ្មែរ-សូវៀត
-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ និងពាក់ម៉ាស់ជាប្រចាំ ។
សម្រាប់បុគ្គលដែលមិនមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះ និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ចុងក្រោយ ឫទៅទីកន្លែងនោះ ៕
ប្រភពអត្ថបទ៖ កោះសន្តិភាព