ក្រសួងសុខាភិបាល៖ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១បានចេញសេចក្ដីប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៩នាក់ និងមានអ្នកជាសះស្បើយចំនួន ១៦នាក់។
យោងតាមប្រភពដដែលបានអោយដឹងថា នៅក្នុងលទ្ធផលប្រកាសបានបញ្ជាក់ថា ខេត្តស្វាយរៀងមានករណីឆ្លងច្រើនជាងគេ ដែលមានករណីវិជ្ជមានរហូតដល់ទៅ ២៨នាក់។
គួរបញ្ជាក់ថា នៅក្នុងលទ្ធផលដែលក្រសួងបានចុះផ្សាយ ខេត្តស្វាយរៀងមានករណីវិជ្ជមាន ២៨នាក់រួមមានប្រុសចំនួន ១៤នាក់ និងស្ដ្រីចំនួន ១៤នាក់។
បច្ចុប្បន្នអ្នកជំងឺ ២៨នាក់ខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀង។ ប្រភពអត្ថបទ healthy-cambodia