សង្គម

អរគុណក្រុមគ្រូពេទ្យ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ចំនួន១៦បានជាសះស្បើយ

នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៦៩ នាក់ថ្មី ដែលក្នុងនោះមានករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៦៨ នាក់ និង ករណីអ្នកដំណើរចូលមកកម្ពុជា ចំនួន ០១ នាក់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំនួនឆ្លងដែលប្រកាសនាព្រឹកនេះ នៅខេត្តស្វាយរៀងរកឃើញច្រើនជាងគេគឺ ២៨ នាក់ ខណៈនៅភ្នំពេញ រកឃើញ ២៣ នាក់ ខេត្តកណ្ដាល រកឃើញ ១៣ នាក់ និង ខេត្តព្រះសីហនុ រកឃើញ ៤ នាក់ ។ យ៉ាងណាមិញ នៅថ្ងៃនេះដែរក៏មានអ្នកជំងឺប្រមាណ ១៦ នាក់ ដែលសុទ្ធសឹងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ បានជាសះស្បើយ និង ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖

– អ្នកឆ្លងសរុប= ២៥៤៦ នាក់

– អ្នកជាសះស្បើយ= ១២៥៦ នាក់

– អ្នកកំពុងព្យាបាល= ១២៧០ នាក់

– អ្នកស្លាប់= ១៦ នាក់

សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម