តាមប្រភពពីទំព័រហ្វេសប៊ុកផេក ទូរទស្សន៍អនឡាញ តេជោសន្ដិភាព បានឱ្យដឹងពីព័ត៌មានបឋមមួយ
នៅព្រឹកថ្ងៃទី ២ មេសា ឆ្នាំ២០២១បានឱ្យដឹងថា មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ មុខរបរលក់តាមអនឡាញ បានមកផ្ញើឥវ៉ាន់នៅក្រុមហ៊ុន វីរៈ ប៊ុនថាំ កាលពីកន្លងទៅនេះ ។
តាមប្រភពខាងលើបានឱ្យដឹងទៀតថា ក ម្លាំ ងរបស់នាយកដ្ឋានកណ្តាលសន្តិសុខ កំពុងធ្វើការត្រួតពិនិត្យ
កាមេរ៉ាសុវត្ថិភាព ដើម្បីរកអ្នកពា ក់ព័ន្ធ នឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ
មុខរបរលក់តាមអនឡាញ បានមកផ្ញើឥវ៉ាន់កាលពីថ្ងៃទី ២៣-២៤-២៥ ខែមីនា ឆ្នាំ២០២១ នៅក្រុមហ៊ុន វីរៈប៊ុនថាំ(ទទួលផ្ញើអីវ៉ាន់) ផ្លូវម៉ៅសេទុង កែងផ្លូវព្រះមុនី្នរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ៕