ក្មេងប្រុសអាយុ ៨ ឆ្នាំ មួយរូបត្រូវបានប្រជាជនថៃកោតសរសើរជាខ្លាំងក្រោយពីបានចុះធ្វើការប្រមូលសម្រាមសម្អាតប្រឡាយទឹក ផាក់បាង ខេត្តភូគេតប្រទេសថៃ។ ក្មេងប្រុសវ័យ៨ឆ្នាំ ដែលមានឈ្មោះថា កូស៊ីន ថាង៉ាម ជាសិស្សនៃសាលា សាយណាំយេន បានចាប់ផ្តើមចុះធ្វើការសម្អាតប្រឡាយទឹកមួយនេះតាំងពីដើមឆ្នាំមកម្ល៉េះ។
ការខិតខំរបស់គេរហូតបានធ្វើឲ្យមានការមើលឃើញពីមហាជននៅក្នុងបណ្តាញសង្គម ដោយមានការចែករំលែកពីគណនីមួយទៅគណនីមួយទៀត។ ក្មេងប្រុសដែលរស់នៅជាមួយលោកយាយតាំងពីអាយុ១០ខែ រូបនេះបានធ្វើឲ្យមហាជនថៃកោតសរសើរមិនដាច់ពីមាត់ថាជា ជនគំរូវ័យក្មេងរហូតលេចឮដំណឹងដល់ខាងរាជរដ្ឋាភិបាល។
ក្រុមប៉ូលីសដែលស្ថិតនៅឯតំបន់ប៉ាតង់ ដឹកនាំដោយលោក អនុធ័យ ចិន្តាមុនី ក៏បានចុះប្រគល់ប័ណ្ណសរសើរ ជាមួយអាហាររូបករណ៍ ព្រមទាំងអាវការពារ ដល់ក្មេងប្រុសរូបនេះ ដោយរូបគេបានបង្ហាញពីគំរូដល់ល្អដល់ប្រជាជន និងក្រុមយុវជនស្ម័គ្រចិត្ត ទាំងដែលវ័យនៅក្មេង៕ ប្រភព TNews
