សង្គម

ដោយក្ដីអាណិត លោកស្រី ទ្រី ដាណា បាន ឧបត្ថម្ភ ដល់គ្រួសារ ដែលរងគ្រោះ ដោយ ភ្លើងឆេះផ្ទះ នៅខេត្តក្រចេះ

(ភ្នំពេញ) ៖ ដូចដែលប្រិយមិត្ត ទាំងអស់គ្នាបានដឹងមកហើយថា អ្នកស្រី ទ្រី ដាណា គឺជា ម្ចាស់មុខជំនួញ យ៉ាងច្រើនមុខ នឹង ជា សប្បុរសជន ដែលមានទឹកចិត្តល្អប្រពៃមួយរូបក្នុងប្រទេសកម្ពុជាយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង អ្នកស្រីតែងតែ ធ្វើដំណើរ ចុះទៅតាម គ្រប់ខេត្តក្រុង ដើម្បី ជូយដល់ បងប្អូនប្រជាពលរដ្ឋដែលមាន ជីវភាព ក្រីក្រតោកយ៉ាក ដែលធ្វើអោយបងប្អូន គោរពស្រលាញ់កាត់យ៉ាងខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីម្សិលមិញនេះ គាត់បានបង្ហោះក្នុងគណនី ផេក ផ្លូវការ របស់គាត់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំនឹងឱ្យគេសង់ផ្ទះល្មមមួយជូនពួកគាត់ តែឥឡូវផ្ដល់ស្បៀង សំលៀកបំពាក់ និងគ្រឿងប្រើប្រាស់បន្ទាន់សិន😢😢😢 អាណិតពួកគាត់ណាស់ កូន៦នាក់ ហើយភ្លើងឆេះផ្ទះអស់ សល់តែសំលៀកបំពាក់ជាប់ខ្លួន។ គាត់នៅភូមិភ្នំពីររ ខេត្តក្រចេះ ជាតំបន់ដាច់ស្រយាល ពិបាករកទិញឥវ៉ាន់ណាស់ ទាល់តែឱ្យគេទិញពីឆ្ងាយនាំចូលទៅ។ នាងខ្ញុំធ្លាប់ទៅដល់តំបន់នោះ ២ដងហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញថាពួកគាត់លំបាកពិតមែន ទើបចង់ទៅទៀត តែឥឡូវកូវីដមិនអាចធ្វើដំណើរបានទេ ត្រូវចូលរួមការពារ ការរីករាលដាលទាំងអស់គ្នា។
តែយ៉ាងណា ក៏ពឹងគេឱ្យជួយសិនដែរ។ អរគុណអជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋនៅទីនោះ ដែលសហការជួយគ្នា ក្នុងពេលដ៏លំបាកនេះ 🙏🙏🙏