អន្តរជាតិ

ប្រុងប្រយ័ត្នផង! អ្នកឆ្លង កូវីដ-19 លើលោកកើនដល់ជាង ១៣០លាន ១៥ម៉ឺននាក់ ស្លា​ ប់ជាង ២លាន ៨៣ម៉ឺននាក់ និងជាសះស្បើយជាង ១០៤លាន ៨៧ម៉ឺននាក់!

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣០,១៥០,៨៩៤នាក់ហើយ។ ក្នុងនោះអ្នកស្លា​ ប់មានចំនួន ២,៨៣៩,៥១០នាក់ និងជាសះស្បើយឡើងវិញ ១០៤,៨៧៧,៧២៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរី​ ករា លដា លនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លា ប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លា ប់ដោយសារជំងឺ កូវីដ-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ កូវីដ-19 ចំនួន ៣១,២៤៤,៦៣៩នាក់ ស្លា ប់ចំនួន ៥៦៦,៦១១នាក់ និងជាសះស្បើយចំនួន ២៣,៧៥៤,៣៩១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១២,៨៤២,៧១៧នាក់ ស្លា ប់ចំនួន ៣២៥,៥៥៩នាក់ និងជាសះស្បើយ ១១,២៣៩, ០៩៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១២,៣០២,១១០នាក់ ស្លា ប់ ១៦៣,៤២៨នាក់ និងជាសះស្បើយ ១១,៥២២,៨៨៤នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ កូវីដ-19 ច្រើនជាងគេ៖