សង្គម

អាណិតណាស់!បងអាយុ ៨ឆ្នាំ ឱបត្រកងប្អូនស្រីអាយុ ២ឆ្នាំ កំពុងផ្ទុកកូវីដទាំងពីរនាក់បងប្អូន ទៅជួបម្ដាយនៅពេទ្យ

រូបភាពកម្សត់ៗជាច្រើន បានលេចឡើងក្នុងពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងសភាពវឹកវរ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំណើនអ្នកឆ្លងថ្មីៗត្រូវបានប្រកាសរកឃើញគ្មានលុះថ្ងៃ ការចម្លងមានចាប់ពីបុគ្គលមួយទៅ បុគ្គលមួយទៀត និងឈានដល់ការចម្លងជាលក្ខណៈគ្រួសារ ។ កុមារតូចៗ ជាច្រើននាក់ បានប្រកាសឆ្លងវីរុសដ៏សាហាវនេះស្ទើររាល់ថ្ងៃ ដែលជារឿងគួរឱ្យអាណិតខ្លោចចិត្តបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យស្រណោះបំផុតនោះ កាលពីយប់ថ្ងៃទី ៣១ មីនា ២០២១ នេះ មានរូបភាពចេញពីមន្ទីរពេទ្យ ឃើញហើយមិនអាចទប់ទឹកភ្នែកបានឡើយ បងប្រុសដែលទើបតែមានអាយុ ៨ឆ្នាំ បានបីប្អូនស្រីអាយុ ២ឆ្នាំ ទៅកាន់មន្ទីរពេទ្យដើម្បីជួបម្ដាយ ខណៈម្ដាយបានរកឃើញវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ៣០មីនា ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនេះទាំងពីរនាក់បងប្អូន បានរកឃើញមានផ្ទុកវីរុសកូវីដ ចំណែកឯឪពុកមិនទាន់ចេញរោគសញ្ញានៅឡើយ ។ ក្រោយពីបានឃើញរូបទាំងនេះហើយបានធ្វើឱ្យមហាជនកើតក្ដីអាណិតអាសូរជាពន់ពេក និងសូមជូនពរឱ្យក្រុមគ្រួសារមួយនេះឆាប់ជាសះស្បើយពីជំងឺផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពខាងក្រៅ៖ ក្រុមការងារខណ្ឌសែនសុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពក្នុងមន្ទិរពេទ្យ៖ Chan Daravuth