ថ្មីៗនេះ រូបថតស៊ែលហ្វ៊ីជាច្រើនសន្លឹករបស់បុរសម្នាក់ ដែលបង្ហាញស្នាមញញឹមជាមួយសត្វក្របីរបស់ខ្លួន បានធ្វើឱ្យមនុស្សជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និង មានការចែ ករំលែកយ៉ាងច្រើនលើសលប់
បុរសខាងលើមានឈ្មោះ Surat Phaeoket អាយុ ៣៤ឆ្នាំ មានមុខរបរជាកសិក ហើយរូបថត ស៊ែលហ្វ៊ី ជាច្រើនសន្លឹកដែលគាត់បានថតជាមួយសត្វក្របីរបស់គាត់ ២ក្បាលមានឈ្មោះ Kao Hom និង Tongkum នេះ គឺគាត់បានបង្ហោះនៅលើគណនីហ្វេសប៊ុកតាំងតែពីអាទិត្យមុនមកម្ល៉េះ
Surat Phaeoket បានឱ្យដឹងថា លោកមានចិត្តស្រឡាញ់សត្វក្របីតាំងពីតូចម្ល៉េះ ហើយគ្រួសាររបស់លោក ក៏ធ្លាប់ប្រាប់ថា ធ្លាប់ចិញ្ចឹមក្របីកាលពីមុន តែពេលលោកដឹងក្ដីពុំឃើញមានសត្វក្របីមួយក្បាលឡើយ
កាលពីប៉ុន្មានឆ្នាំមុន Surat Phaeoket គឺជាអ្នកដាំដំណាំអំពៅម្នាក់ ដែលតែងតែប្រើប្រាស់ជី និងថ្នាំគីមី ប៉ុន្តែក្រោយមកការដាំដុះរបស់លោក ក៏ធ្លា ក់ចុះដោយសារតែអំពៅធ្លា ក់ថ្លៃ
Surat Phaeoket បន្តថា លោកគិតថា លោកមានសុខភាពមិនល្អឡើយ ដែលធ្លាប់ប្រើប្រាស់សារធាតុគីមីជាច្រើន ដូចនេះថ្ងៃមួយលោក ក៏បានទៅសិក្សាវគ្គខ្លីស្ដីអំពីការចិញ្ចឹមសត្វ រហូតដល់លោកហ៊ានសម្រេចចិត្តខ្ចីលុយធនាគាររដ្ឋ Buffalo Bank ដើម្បីយកមកទិញក្របីចំនួន ២ក្បាល ប៉ុន្តែរហូតមកដល់ពេលនេះ លោកមានក្របីរហូតដល់ ៥ក្បាល ហើយលោកកំពុងតែរីករាយជាក្ដីស្រមៃរបស់លោក ដែលជាមនុស្សស្រឡាញ់សត្វក្របី
