អន្តរជាតិ

ពិតជាមានឆន្ទះខ្លាំងណាស់! បវរកញ្ញា មីយ៉ានម៉ា បាននិយាយថាបើចង់បរិច្ចាគលុយឲ្យនាងសូមផ្តល់ជាការងារឲ្យនាងវិញ ឫកុំបរិច្ចាគឲ្យនាងអី គួរតែបរិច្ចាគឲ្យប្រជាជនរបស់នាងវិញព្រោះថា…

ថៃ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួជមកហើយថាជាកម្មវិធីប្រកួត Miss Grand International 2020 ត្រូវបានបញ្ចប់ទៅក៏ពិតមែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែសម្រាប់បេក្ខភាពបវរកញ្ញាប្រទេសមីយ៉ាន់ម៉ាហាក់បីដូចជាមិនទាន់ចប់បេសកម្មរបស់ខ្លួនអ៊ីចឹង ដោយសារតែនាងរស់នៅបន្តក្នុងប្រទេសថៃប្រមាណជា ២ ខែទៀត ដើម្បីរក្សា សុ វ ត្ថិ ភា ព ដោយហេ តុថានាងបាននិយាយពីបញ្ហានយោបាយនៃរ ប ប យោ ធាកាលពីពេលកន្លងទៅ ក្នុងថ្ងៃប្រកួតផ្ដា​ ច់ព្រ័ត្រ មួយវិញទៀតដោយសារតែប្រទេសមីយ៉ាន់ម៉ាបាន បិ ទ ជើងហោះហើរអស់ពុំអាចធ្វើដំណើរបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការរស់នៅក្នុងប្រទេសថៃ គេឃើញថានាងត្រូវបានការយកចិត្តទុកដាក់យ៉ាងពិសេសពីក្រុមហ៊ុន Miss Grand International ជាពិសេសលោក Nawat ដែលតែងជួយជ្រោមជ្រែងនាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការឱ្យដឹង Miss Grand Myanmar នាង Han Lay ពុំមានលុយឡើយ នាងសល់ត្រឹមតែ ២០០ ដុល្លារក្នុងខ្លួនប៉ុណ្ណោះសម្រាប់ការរស់នៅប្រទេសថៃ ។ ដោយឡែក បន្ទាប់មហាជនបានជ្រាបពីដំណឹងនេះបានធ្វើឱ្យគ្រប់គ្នាកើតក្ដីអាណិតនាងជាខ្លាំងរហូតមានអ្នកចង់បរិច្ចាគជួយនាងច្រើនទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានការចង់ជួយបរិច្ចាគ តែបវរកញ្ញារូបនេះបានបញ្ជាក់ច្បាស់ៗហើយថា នាងអរគុណដល់ទឹកចិត្តមហាជនដែលចង់ជួយនាង តែនាងមិនអាចទទួលយកលុយបរិច្ចាគនោះបានឡើយ បើចង់ជួយនាងពិតសូមផ្ដល់ជាការងារមួយឱ្យនាងវិញ ព្រោះនាងមិនអាចទទួលប្រាក់មកស្រួលឡើយ មួយវិញទៀតនាងបន្តថា បើចង់បរិច្ចាគគួរកុំបរិច្ចាគឱ្យនាងអី គួរតែបរិច្ចាគឱ្យប្រជាជនរបស់នាង ដែលកំពុងតែ រ ង គ្រេាះ ដោយសារតែរ ប ប យោ ធា ព្រោះមួយថ្ងៃៗមានប្រជាជនមីយ៉ាន់ម៉ាច្រើនណាស់ដែល ស្លា ប់ បា ត់ ប ង់ ជី វិ ត ៕ប្រភព៖popular