សង្គម

អាណិតណាស់ពេលបានអានសាររបស់បងស្រី នារីវ័យក្មេងអាយុត្រឹម២៨ឆ្នាំស្លា ប់ដោយសារកូវីដកាលពីម្សិលមិញនេះ

កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងនៃមរណភាពរបស់អ្នកជំងឺវ័យក្មេងអាយុត្រឹមតែ ២៨ ឆ្នាំ​ បានស្លា ប់ក្នុងកំឡុងពេលព្យាបាលកូវីដ-១៩ ក្រោយរកឃើញឆ្លងត្រឹម ១ ថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បើក្រឡេកមកមើល សាច់ញាតិរបស់អ្នកជំងឺដោយបានស្លា ប់ដោយកូវីដ-១៩ ខាងលើ មានគណនីហ្វេសប៊ុកឈ្មោះ Bo Lyka បានបង្ហោះសារយ៉ាងក្តុកក្តួលរៀបរាប់ពីប្អូនស្រីកម្សត់របស់ខ្លួនតែម្នាក់គត់ស្លា ប់ទាំងវ័យក្មេង និង មិនអាចសូម្បីតែធ្វើបុណ្យសពបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
គណនីហ្វេសប៊ុក Bo Lyka ដែលអះអាងជាបងស្រីសពបានរៀបរាប់ថា «ប្អូនស្រីបងអើយ បងមានតែប្អូនមួយទេ បងអាណិតប្អូនណាស់ មិនគួណាប្អូនអាយុខ្លីទេអាយុត្រឹម ២៨ ឆ្នាំ សូម្បីតែសព ក៏មិនបានយកមកធ្វើបុណ្បដែរ ! បើមានជាតិក្រោយ សុំកុំឱ្យអាយុខ្លីដូចជាតិទៀត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
គួររំឭកថា សពអ្នកជំងឺវ័យ ២៨ ឆ្នាំ ស្លា ប់ដោយសារកូវីដ-១៩ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលឱ្យដឹងថា អ្នកជំងឺមានស្ថានភាពធ្ង​ ន់ធ្ងរតាំងពីចូលសម្រាកដំបូងដោយសារគាត់មានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ប្រភេទ ១ ជំងឺខ្សោយតម្រង់នោមធ្ង ន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺធ្លា ក់ក្នុងស្ថានភាពធ្ង ន់ធ្ងរ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងនោះ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លា ប់បា ត់ប ង់ជីវិតនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង១៤ និង ៤០នាទី រសៀល ៕ ប្រភពអត្ថបទ ប្រជាប្រិយ