សង្គម

ធូរស្បើយបន្តិច! ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន៣៧នាក់ខណៈការព្យាបាលជាសះស្បើយអ្នកជំងឺ៤៩នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ សរុបចំនួន៤៩នាក់ ខណៈអ្នកឆ្លងកូវីដ១៩ថ្មីបន្តរកឃើញចំនួន៣៧នាក់ ក្នុងករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួ៣៥នាក់ និង២នាក់ជាករណីនាំចូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង៣៧នាក់ ក្នុងនោះករណីនាំចូលចំនួន២ករណី ជាបុរស និងស្ត្រីជនជាតិឥណ្ឌូនេស៊ី ចូលមកកម្ពុជា និង៣៥ករណី ឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ៣១នាក់, ជនជាតិចិន៣នាក់ និងកូរ៉េម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកជាសះស្បើយទាំង ៤៩នាក់វិញ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៤៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១២៤០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១២១៩នាក់, ស្លា​ ប់ចំនួន១៤នាក់ និង៤នាក់ទៀត ស្លា ប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕ ប្រភព៖ fresh news