កម្សាន្ត

មកវិញ​លើក​នេះ​ក្មួយ​ស្រី ដេនី ក្វាន់ វ័យ​ជិត​ក្រមុំ​​សម្រស់​រឹត​តែ​ស្អាត​ផូរផង់​ហួសថ្លែង

អនាគត​បវរកញ្ញា​ឯក​តំណាង​ឲ្យ​កម្ពុជា គឺ​យុវតី ល្អ​ហួស កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រិយមិត្ត ក្រោយ​ពី​គេ​បង្ហាញ​លក្ខណៈ​សម្បត្តិ​អំណោយផល​ពី​កំណើត​របស់​នាង និង​គោលបំណង​របស់​យុវតី​រូប​នេះ​តាម​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិលមិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ល្អ​ហួស​ដែល​គេ​ស្គាល់​ថា​ជា​ក្មួយ​ស្រី​បង្កើត​ដ៏​ស្រស់​ស្អាត និង​ឆ្លាតវៃ​របស់​ដេនី ក្វាន់ បង្ហើប​ថា​នាង​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​បវរ​កញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុង​វ័យ​១៨​ឆ្នាំ។ ចាប់​ពី​ពេល​នេះ រហូត​ដល់​វ័យ​១៨​ឆ្នាំ ពោល​គឺ​រយៈ​ពេល​៦​ឆ្នាំ​ទៀត​នេះ នាង​នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ពី​គ្រូ​ជំនាញ​ខាង​ដើរ​ម៉ូត ដើម្បី​ត្រៀម​ខ្លួន​ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បច្ចុប្បន្ន ល្អ​ហួស មាន​វ័យ​១២​ឆ្នាំ កម្ពស់​១,៦៥ ម៉ែត្រ។ នាង កំពុង​រៀន​ថ្នាក់​ទី៧ នៅ​សាលា​វេនស្ទើន​បណ្ដើរ និង​រៀន​ផ្នែក​សិល្បៈ​បណ្ដើរ ហើយ​ជំនាញ​ដែល​នាង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នៅ​ពេល​នេះ​គឺ​ដើរ​ម៉ូត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បច្ចុប្បន្ន​នាង​មាន​សមត្ថភាព​និយាយ​ភាសា​បរទេស​ចំនួន​ពីរ គឺ​អង់គ្លេស និង​ថៃ បន្ថែម​លើ​សមត្ថភាព​នេះ​នាង​ក៏​មាន​ទេពកោសល្យ​ជា​ច្រើន​ខាង​សិល្បៈ​ដែរដូច​ជាការ​ច្រៀង និង​រាំ​បាន​គ្រប់​ទម្រង់៕