អន្តរជាតិ

ថៃ ទទួលជនភៀសខ្លួនមីយ៉ាន់ម៉ា ជាង១សែននាក់ ឱ្យស្នាក់នៅជំរុំតាមបណ្តោយព្រំដែន

នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ជនភៀសខ្លួនដែលឆ្លងកាត់ព្រំដែនពី ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុង ប្រទេសថៃ ដោយឈរលើហេតុផលមនុស្សធម៌ ប្រសិនបើអំពើហិង្សានៅទីនោះកើនឡើង។ លោកបានថ្លែង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់កងទ័ពមីយ៉ាន់ម៉ា ប្រឆាំងនឹងកងទ័ព សហភាពជាតិការ៉ែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧត្តមសេនីយ៍ប្រាយុទ្ធ បានប្រកាសប្រាប់ទៅដល់អ្នកសារព័ត៌មានថា “ប្រទេសថៃ នឹងមិនបណ្តេញពួកគេចេញទេ នៅពេលពួកគេជួបបញ្ហា។ យើងនឹងមិនបដិសេធពួកគេចូលមកប្រទេសរបស់យើងទេ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រដ្ឋាភិបាលនឹងបញ្ជូនជនភៀសខ្លួន ត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ នៅពេលដែលស្ថានភាពតាមព្រំដែនត្រូវបានចាត់ទុកថាមានសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា ពេលនេះប្រទេសថៃបានទទួលភ្ញៀវជនភៀសខ្លួនប្រហែល ១០មុឺន នាក់មកពីប្រទេសមីយ៉ាន់ម៉ានៅជំរុំតាមបណ្តោយព្រំដែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ លោក Don Pramudwinai រដ្ឋមន្រ្តីក្រសួងការបរទេសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសព្រុយណេនៅខែក្រោយ៕