នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្ដីពីវិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ ។
ក្នុងសារាចរនោះដែរ រាជរដ្ឋាភិបាល បានធ្វើការស្នើឱ្យក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និង ធានាសន្ដិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានាឱ្យបានម៉ត់ចត់ ក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និង ការធ្វើដំណើរកាត់រាជធានី-ខេត្ត ។
ព្រមគ្នានោះដែរ រាជរដ្ឋាភិបាលក៏បានប្រកាសប្រាប់សាធារណជនទាំងអស់ឱ្យចូលរួមអនុវត្តវិធានការមួយចំនួនជាចាំបាច់ ដោយសូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួនក្នុងថ្ងៃបុណ្យចូលឆ្នាំ ប៉ុន្តែត្រូវចៀសវៀងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និង ចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត ៕
អានលិខិតប្រកាសលម្អិតខាងក្រោម៖