នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំ
ពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវិដ១៩ក្នុងថ្ងៃឈប់សម្រាកនៃពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនិងប្រារពនៅថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ។
ក្នុងន័យនេះដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ ក្នុងថ្ងៃឈប់សម្រាក រដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនូនដូចជា ៖
ទី១. សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយ មិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី -ខេត្ត។
ទី២. ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ ឬ ចេញ-ចូលតំបន់ ឬ ទីកន្លែង ដែលមាន ហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិ-បាល និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ។
៣. ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយណាដែល មានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន ។
ទី៤. អនុវត្តវិធានការ *៣ ការពារ» និង «៣ កុំ” ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត៕