សង្គម

ត្រេកអរណាស់! ទីបំផុត លោក សុវណ្ណ រិទ្ធី ទទួលបាន​ការ​អនុញ្ញាត ​អោយបន្ត​អាជីពមួយនេះ ​វិញហើយ នោះគឺ…

គួររំលឹកឡើងវិញបន្តិចផងដែរថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។

លុះមកដល់ព្រឹក ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅ ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។

បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។

ស្រាប់តែនៅមុននេះបន្តិច នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើន សម្តែងក្តីរំភើប និងភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយឃើញ លោក ផែង វណ្ណៈ បានប្រកាសជាផ្លូវការ នូវដំណឹងល្អមួយ ទាក់ទង លោក សុវណ្ណ រិទ្ធី ថា “សូមអបអរសាទរ​ ក្មួយ​ សុវណ្ណ​ រឹទ្ធី​ ដែល​ទទួលបាន​ការ​អនុញ្ញាត​អោយបន្ត​អាជីពជាអ្នក​សារព័ត៌មាន​វិញ​”៕