ក្រោយពីរកឃើញថាមានអាជីវករផ្សារអូរឬស្សី ២នាក់ ដែលម្នាក់ជាអ្នកលក់គ្រឿងទេស និងម្នាក់ទៀតជាអ្នកលក់ខោអាវ មានវិជ្ជមានកូវីដ ១៩។
លោកហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានសម្រេចបិទតូបដែលមានការពាក់ព័ន្ធចំនួន ១០តូបភ្លាមៗ ដើម្បីចៀសវាងការឆ្លងមានការរាលដាល។ នេះបើតាមព័ត៌មានដែលទទួលបានមុននេះបន្តិច។
យ៉ាងណាមិញ អាជីវករទាំងពីរនាក់ខាងលើត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩កាលពីយប់ថ្ងៃទី២៩ និងយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
លោកប្រធានផ្សារអូរឬស្សីបានប្រាប់បន្ថែមថា បច្ចុប្បន្នអាជ្ញាធរបានសម្រេចបិទតូបលក់ដូរដែលពាក់ព័ន្ធជាមួយអាជីវករដែលមានវិជ្ជមានតែប៉ុណ្ណោះ សម្រាប់អ្នកដែលអត់ពាក់ព័ន្ធ មិនទាន់បិទទេ ព្រោះអាជីវករត្រូវការប្រកបមុខរបរ ៕
ប្រភពអត្ថបទ៖ sabaynews