កម្សាន្ត

សុគន្ធ និសា ចែករំលែកវិធីសាស្រ្តព្យាបាល កូ វី ដ-១ ៩ រួមផ្សំនឹងការព្យា បា ល របស់គ្រូ ពេ ទ្យ ដើម្បីដឹងកាន់តែច្បាស់មាន(វីដេអូ)

បើគិតត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ គឺរយៈពេលចំនួន ៤ ថ្ងៃមកហើយដែលអ្នកនាង សុគន្ធ និសា បានជា សះ​ ស្បើ យពី ជំ ងឺ កូ វី ដ-១៩ និង កំពុងបន្តការធ្វើច ត្តា ឡី ស័ ករយៈពេល ១៤ ថ្ងៃ នៅក្នុងបន្ទប់ដាច់ដោយឡែកម្នាក់ឯងនៅផ្ទះ ដើម្បីតាមដានសុខភាពបន្ថែមទៀត ។

ក្រោយជា សះ ស្បើ យ និង មកដល់ផ្ទះវិញកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នោះ អ្នកនាង សុគន្ធ និសា បានឡាយវីដេអូនៅលើផេក ហ្វេស ប៊ុកផ្លូវការរបស់អ្នកនាង រៀបរាប់ពីស្ថានភាព ជំ ងឺ កូ វី ដ-១៩ របស់ ខ្លួនដើម្បីចែករំលែកជាបទពិសោធ និង ការពាររៀងៗខ្លួន ។ លើសពីនោះ មកដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីរូបនេះ ក៏បានធ្វើការឡាយវីដេអូចែករំលែកនូវបទពិសោធ នៃពីវិធីព្យាបាលខ្លួនឯងខ្លះៗទៀត បន្ថែមពីការញុំាថ្នាំរបស់ពេទ្យ ។

អ្នកនាង សុគន្ធ និសា បានឱ្យដឹងថា ទន្ទឹមនឹងការញុំាថ្នាំ ព្យា បាល ស ម្លា ប់ មេ រោ គ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យហើយនោះ អ្នកនាងក៏បានមើលថែខ្លួនឯងតាមវិធីសាស្ត្រជាច្រើនទៀតរួមមាន ការធ្វើលំហាត់ប្រាណ ការញុំាទឹកក្តៅក្នុងមួយថ្ងៃពី ១ លីត្រកន្លះ ទៅ ៣ លីត្រ ដោយអាចលាយជាមួយនឹងទឹកឃ្មុំ ក្រូចឆ្មា ក្រូចងុំាង៉ូវ ឬ ទឹកឃ្មុំ ព្យាយាមញុំាអាហាររៀងរាល់ពេលឱ្យបានច្រើនអាចដែលធ្វើទៅបានទោះជាមិនអាចដឹងក្លិន ឬ រសជាតិក្តី អង្គុយហាលថ្ងៃ និង ញុំាវីតាមីនសេរៀងរាល់ព្រឹកមួយថ្ងៃ ១ គ្រាប់ ។

អ្នកនាងបានបន្ថែមទៀតថា អ្នកនាងក៏តែងតែ ឆ្ព ង់ ដើម្បីបញ្ចេញញើស ពុ លពីក្នុងខ្លួន ដោយមានលាយដូចជាស្លឹកគ្រៃ ក្រូចឆ្មារ អំបិលគ្រួស ស្លឹកក្រូចសើច ជាដើម ហើយអ្វីដែលសំខាន់ គឺស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និង ញុំាថ្នាំដែលគ្រូ ពេ ទ្យ ផ្តល់ឱ្យ ។