សង្គម

កំពង់សោម បន្តឆ្លងច្រើននាក់ ព្រឹកនេះ​អ្នកឆ្លង សុទ្ធតែខ្មែរទាំងអស់!

នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបាន បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ កើនឡើងច្រើនគួរឱ្យកត់សម្គាល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសេចក្ដីប្រកាសផ្លូវការនៅថ្ងៃនេះ បានឱ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៦៣នាក់ ដែលសុទ្ធតែជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ១៥ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមតួលេខខាងលើក្នុងសេចក្តីប្រកាសក៏បានបង្ហាញចំនួនអ្នកឆ្លងក្នុងខេត្តព្រះសីហនុនៅបន្តកើនឡើងដែលថ្ងៃនេះរកឃើញដល់ទៅ ៣៤នាក់ ដែលសុទ្ធតែជាជនជាតិខ្មែរទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែមីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ១៩១៤ នាក់ហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល