សង្គម

ក្តៅៗ!! អភិបាលរងក្រុងស្វាយរៀងដែលឆ្លងកូវីដ១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ប៉ះពាល់លោកផ្ទាល់ និងប្រយោលសូមរាយការណ៍ទៅមន្រ្តីសុខាភិបាល និងអាជ្ញាធរ ដើម្បីចូលរួមទាំងអស់គ្នាទប់ស្កាត់កូវីដ១៩

(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ដែលបានឆ្លងជំងឺកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសរសេរសំណេរមួយតាមណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនកាលពីរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាក្រុង ប្រជាពលរដ្ឋ និងមិត្តភក្តិទាំងឡាយដែលបានផ្ញើសារ និងតេសួរសុខទុក្ខ ព្រមទាំងជូនពរឲ្យលោកឆាប់ជាសះស្បើយ។ ជាមួយគ្នានេះលោកក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងឡាយណាដែលបានប៉ះពាល់ និងប្រយោលជាមួយរូបលោកពេលចុះបំពេញការងារនោះសូមទៅរាយការណ៍ជូនមន្រ្តីសុខាភិបាល និងអាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សរ សុដានី បានថ្លែងយ៉ាងដូច្នេះថា «អរគុណសន្តិភាព! សូមកុំបាក់ស្មារតីហើយចុះចាញ់ជំងឺ Covid19! សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង លោកអភិបាលខេត្ត មន្ត្រីរាជការមហាគ្រួសារសាលាក្រុងស្វាយរៀង លោកគ្រូ អ្នកគ្រូពេទ្យ ជាពិសេសក្រុមគ្រួសារ និងមិត្តភក្កិល្អៗគ្រប់ទិសទី ដែលបានលើកទឹកចិត្តដល់រូបលោកជានិច្ច ធ្វើឲ្យលោកមានក​ ម្លាំ ងចិត្តដើម្បីប្រ យុ ទ្ធប្រ ឆាំ ងជម្ងឺនេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សរ សុដានី សូមចែករំលែកបទពិសោធខ្លះៗ ចំពោះវិធីយកឈ្នះជម្ងឺនេះបាននោះគឺស្មារតី ទឹកចិត្តរបស់យើង និងការលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋានជុំវិញនេះឯង ហើយត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវ ដោយសារកត្តានេះ ហើយទើបមកដល់ពេលនេះ គឺសុខភាពរបស់លោកមិនមានបញ្ហារអីធ្ងន់ធ្ងរទេ ស៊ូៗណាបងប្អូនគ្មាននណាម្នាក់ចង់ឆ្លងជម្ងឺនេះទេ កុំបន្ទោសខ្លួនឯង ហើយក៏កុំបាក់ទឹកចិត្តដោយសារសម្តីអ្នកដទៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លោកបានបន្តទៀតថា ដោយសារលោកជាថ្នាក់ដឹកនាំក្រុងម្នាក់ ជាមន្ត្រីបំរើប្រជាជន ដូច្នេះកិច្ចការងារមានច្រើនណាស់ត្រូវបំពេញជូនរដ្ឋាភិបាល ក៏ដូចជាប្រពលរដ្ឋ ហើយមិនចាំពេលវេលាចុះបំពេញភារកិច្ច ឬការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ និងបងប្អូនប្រជាពលរដ្ឋទេ ហេតុនេះបើថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មិត្តភក្តិ នៅចងចាំហើយគិតថា បានជួបផ្ទាល់ ឬប្រយោលក្តីក្នុងអំឡុងពេលមុន និងក្រោយជាមួយលោកបានឆ្លង Covid19 នេះ សូមមេត្តាសម្តែងសេចក្តីស្មោះត្រង់ដើម្បីសហការផ្តល់ព័ត៌មានជូនក្រុមការងារបង្ការតាមដានទ ប់ស្កា ត់ការរី ករា លដា លនៃការឆ្លងជំងឺនេះ ជូនថ្នាក់ខេត្ត ក៏ដូចជាក្រុមការងារសុខាភិបាលខេត្ត ដើម្បីធ្វើចត្តាឡីស័ក ឬយកសំណាកទៅពិនិត្យដើម្បីធានាថាបងប្អូនមានសុវត្ថិភាព ឬអត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សូមបញ្ជាក់ថា នៅយប់ថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ លោកបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយបងប្អូនដែលជាអ្នកវិនិយោគិនជនជាតិចិន ដែលមកវិនិយោគនៅក្នុងទឹកដីក្រុងស្វាយរៀង។ ចាប់តាំងពីពេលនោះមក លោកពុំដែលបានទៅណាទេ ដោយអ្នកបើកបររបស់លោកបានសុំច្បាប់ ហើយក៏ស្នាក់នៅផ្ទះរហូត មកដល់ថ្ងៃដែលបងប្អូនជាអ្នកវិនិយោគិនចិនទាំងនោះចេញលទ្ធផលវិជ្ជមានកូវីដ ទើបលោកចងចាំថា ក្នុងអំឡុងពេលជិះរថយន្តជាមួយជនជាតចិនទាំងនោះ ជាឱកាសផ្តល់នូវាការចម្លងមកលើរូបលោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានការសង្ស័យបែបនេះ លោកក៏សម្រេចចិត្តផ្តល់ព័ត៌មានជូនក្រុមការងារសុខាភិបាល ដើម្បីយកសំណាកទៅពិនិត្យនៅថ្ងៃ២៩ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមានកូវីដ១៩។ ក្រោយទទួលបានព័ត៌មានភ្លាម លោកមិនតក់ស្លុតទេ គឺបានអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ក៏ដូចជាក្រុមការងារដើម្បីមកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដថ្នាក់ខេត្ត នៅ ស្រុកស្វាយជ្រំតែម្តង។ ជងឺនេះមិនឈ្នះស្មារតី ទឹកចិត្ត រឹងប៉ឹងរបស់យើងទេ អ្នកជំងឺត្រូវការណាស់ការលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សរ សុដានី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមេត្តាអនុវត្តឲ្យបានវិធាន «៣ការពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង រស់នៅក្រុងស្វាយរៀង និងការប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្ដស្វាយរៀង បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារបានស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ សរុបមានចំនួន១០៥នាក់ ស្រី២៩នាក់ ក្នុងនោះ។អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨នាក់ បានយកវត្ថុវិភាគសំណាកចំនួន៦នាក់ នៅសល់៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល ៦១នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ Fresh News