សង្គម

ភរិយាឯកឧត្តម គួច ចំរើន លើកដៃសំពះអង្វរទទូចសុំពលរដ្ឋកុំចល័តទី ក្នុងវេលាលំបាកនេះ…

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាព្រឹត្តិការណ៍ ដែលមានករណីឆ្លងធ្ង ន់ ធ្ងរជាងគេ ដែលមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍នេះ ចំនួន ១៨៥១ នាក់ នាំឱ្យមានអ្នកស្លា ប់ ចំនួន ១១ នាក់ និង បន្សល់ទុកអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ១១៨៦ នាក់ គិតត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជុំវិញព្រឹត្តិការណ៍នេះ លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកដៃសំពះទទូចអង្វរសុំឱ្យបងប្អូនប្រជាពលរដ្ឋជួយចូលរួមសហការណ៍ ជាមួយក្រុមការងារអាជ្ញាធរពា ក់ពន្ធ័ កងក​ ម្លាំ ងនានា ជាពិសេសនោះគឺក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ដែលលោកហត់នឿយខ្លាំង ក្នុងការបំពេញកាតព្វកិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះហើយ លោកជំទាវស្នើរឱ្យបងប្អូនមេត្តាអាណិតពួកគាត់ផង ដោយបន្តនៅផ្ទះ កុំចល័ត កុំមានការជួបជុំ ដោយត្រូវផ្អា​ កមួយរយៈសិន ដើម្បីចូលរួមទ ប់ស្កា ត់ការរី​ ករា លដា លកូវីត-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ចំនួន ១០៥ នាក់ដែលក្នុងនោះមាន ៖

រាជធានីភ្នំពេញ​ ចំនួន ៤៧ នាក់

ខេត្តព្រះសីហនុ ៣៤ នាក់

ខេត្តកំពង់ចាម ២ នាក់

ខេត្តត្បូងឃ្មុំ ១ នាក់

ខេត្តស្វាយរៀង ២០ នាក់

និង ខេត្តព្រៃវែង ១ នាក់ ៕