នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីណែនាំអំពីវិធានការការពារ
និងការទ ប់ស្កា ត់ការរា តត្បា តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ដោយឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងសុខាភិបាលដើម្បីចៀសវាងនូវហា និភ័ យនៃការឆ្លងរា តត្បា តដែលមានទំហំធំ។
យោងតាមសេចក្តីណែនាំខាងលើ ត្រង់ទំព័រទី ៣ នៃចំនុចទី២ បានចែងថាក្នុងករណីបងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនខ្មែរកា ត់ខ្សែរស្រឡាយចិនដែលត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីចូលរួមពិធីសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង)
តាមប្រពៃណី ក្រោយពីត្រឡប់មកវិញត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានលម្អិតអំពីគោលដៅដែលខ្លួនបានទៅចូលរួមនិងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរបស់ខ្លួនចំនួន១៤ថ្ងៃ ដោយមានការតាមដាននិងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញស្របតាមវិធានរបស់សុខាភិបាល។
ការបង្កើតឡើងនូវសេចក្តីណែនាំខាងលើជាការបញ្ចៀសនូវការឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត និងពីកន្លែងមួយទៅកាន់កន្លែងមួយផ្សេងទៀត ៕