អន្តរជាតិ

លើសពីអាណិត!ឃ្លាតពីស្រុកមកប្រឡង ពេលនេះ Miss Grand មីយ៉ាន់ម៉ា សល់លុយមិនដល់ ២០០ ដុលា្លផងជាប់ខ្លួន

ខណៈនេះប្រទេសមីយ៉ាន់ម៉ា កំពុងតែមានរឿងបាតុកម្មក្ដៅគគុកក្នុងប្រទេស ចាប់តាំងពីមានរដ្ឋប្រ​ ហារយោធាមកម៉្លេះ ដោយក្នុងនោះ មានប្រជាជនមីយ៉ាន់ម៉ាច្រើននាក់ណាស់ដែលត្រូវបានកងទ័ពយោធាផ្ដាច់ការស​ ម្លាប់ ដោយមិនញញើតដៃ ។

ដោយឡែក បើងាកទៅមើល Miss Grand Myanmar ឯណោះវិញ បន្ទាប់ពីការប្រកួតចប់ក៏នាងមិនទាន់អាចវិលត្រលប់ទៅកាន់ប្រទេសរបស់ខ្លួនបាននៅឡើយ ដោយហេតុថាក្នុងរាត្រីគ្រងមកុដនាយប់ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ នាងបានលើកឡើងពីស្ថានភាពនយោបាយរបស់ក្រុមកងទ័ពយោធាដែលបានស​​ ម្លាប់ប្រជាជនស្លូតត្រង់ ខណៈពួកគេទៅតវ៉ាទាមទាររកលទ្ធិប្រជាធិបតេយ្យដើម្បីជាតិ ។

ព្រោះតែការបារម្ភពីសុខទុក្ខរបស់ Miss Grand Myanmar គឺនាង Han lay ក្នុងនោះគេក៏ឃើញថា ក្រុមហ៊ុន Miss Grand International បានអនុញ្ញាតឱ្យបវរកញ្ញារូបនេះនៅបន្តក្នុងប្រទេសថៃមួយរយៈសិន ដើម្បីសុខសុវត្ថិភាពរបស់នាង ព្រោះថាបើនាងវិលត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ នាងអាចនឹងប្រឈមការចាប់ខ្លួន ឬ ស ម្លាប់ពីក្រុមយោធាបាន ដោយហេតុថានាងបាននិយាយពីនយោបាយប្រទេសនាងដើម្បីអង្វរឱ្យអន្តជាតិជួយ ។

យ៉ាងណាមិញ បន្ទាប់ពីអនុញ្ញាតឱ្យនាង Han lay នៅបន្ត ទន្ទឹមនឹងនោះ គេក៏ឃើញអ្នកគ្រប់គ្រងកម្មវីធី Miss Grand International លោក Nawat Itsaragrisit បានចេញមកនិយាយលើកទឹកចិត្ត និង ស្នើសុំមហាជននាង ដោយហេតុថា កាលពី Talk Show ល្ងាចថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ នាងបានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលដោយនាងនឹងស្នាក់នៅប្រទេសថៃរយៈពេល ២ ខែដើម្បីឱ្យប្រាកដថាអ្វីៗទាំងអស់គឺមានសុវត្ថិភាពសម្រាប់នាងមុនពេលហោះហើរត្រលប់ទៅមាតុភូមិវិញ ។ លោក Nawat នឹងថែរក្សានាង និង ផ្តល់អ្វីៗគ្រប់យ៉ាងចំពោះនាង រាប់ចាប់ពីម្ហូបអាហារ កន្លែងស្នាក់នៅ និង របស់របរចាំបាច់សម្រាប់នាង ។ ក្នុងនោះគេក៏ឃើញ ប្រជាជនថៃជាច្រើនជួយបរិច្ចាគប្រាក់ ព្រោះនាងនៅសល់ត្រឹមតែ ៦ ពាន់ បាតដែលស្មើប្រមាណជាជិត ២០០ ដុល្លារប៉ុណ្ណោះ ។

មិនត្រឹមតែប៉ុណ្ណោះ លោក Nawat Itsaragrisit ក៏បានជួយនាងឱ្យលក់ផលិតផលរបស់លោកដើម្បីជាកម្រៃសម្រាប់ផ្គត់ផ្គង់ក្នុងការរស់ណោរបស់នាង និង ជួលអ្នកបម្រើម្នាក់សម្រាប់មើលថែ ទៅណាមកណាមានឡានសម្រាប់ជូន ដោយលោក Nawat Itsaragrisit និងធានាបានថា​នាងនឹងទទួលបានការមើលថែយ៉ាងល្អពីក្រុមហ៊ុន ​Miss Grand International ៕