ជាការពិតណាស់សម័យកូវិដក្នុងពេលបច្ចុប្បន្ននេះ ម្នាក់ៗមិនហ៊ានចេញក្រៅផ្ទះ ព្រោះខ្លាចឆ្លងវីរុសនេះ
តែបើបានចេញក្រៅផ្ទះហើយ ខ្លះរកអីញាំមិនបានផងទោះមានលុយក៏ដោយ ព្រោះអ្នកលក់មួយចំនួនបង្ខំចិត្តបិទទ្វា ដើម្បីតែចង់បាននូវសុខភាពល្អ មិនមានឆ្លងរោគផ្សេងៗ ។
បើនិយាយពីអ្នកខ្លះទៀតការងារក៏គេតម្រូវឲ្យផ្អាកបណ្តោះអាសន្ន គ្មានលុយចាយ បង់ថ្លៃផ្ទះ បង់ធនាគារ និងការហូបចុក ខ្វះមុខខ្វះក្រោយ ធ្វើឲ្យពួកគាត់ពិបាកផ្នែកហិរញ្ញវត្ថុរាល់ថ្ងៃ ។
ដោយសារមូលហេតុនេះហើយ មានហាងមួយបានប្រកាសការចែកអាហារដោយមិនគិតលុយ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកដែលខ្វះខាត ។
ដោយយោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា Oudam January បានបង្ហោះសារយ៉ាងដូចនេះថា៖
« សម័យកូវីដ បងប្អូនដែលខ្វះខាតអាចអញ្ជេីញមកទទួលយកបាននៅហាង Up To You នៅលេីផ្លូវ 172 សង្កាត់ ផ្សារថ្មី3
ខណ្ឌដូនពេញ» ដែលការចែកម្ហូបដោយមិនគិតលុយនេះ អ្នកដែលខ្វះខាតអាចទៅយកបានចាប់ពីម៉ោង ៦ល្ងាចតទៅ ហើយក្នុងម្នាក់គឺទទួលបានតែ ១ ប្រអប់ប៉ុណ្ណោះ ៕