នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានម្ចាស់គណនីហ្វេសប៊ុកផេកមួយមានឈ្មោះ Medical news for Cambodia បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលលោកសាស្រ្ដចារ្យជំនួយ សុខ វណ្ណា ជាព្រឹទ្ធបុរសរង មហាវិទ្យាល័យ ឱសថសាស្រ្ដ នៃសាកលវិទ្យាល័យ អន្ដរជាតិ បានទទួល មរ ណភាព ដោយសារតែ រោ គា ពាធ។
ម្ចាស់គណនីរូបនេះ បានបង្ហោះសារមួយចំនួន ដោយមានខ្លឹមសារថាសូម្បីដាក់អុកសុីសែនហេីយ នៅប្រឹងបង្រៀនសិស្សទៀត ទឹកចិត្តលោកគ្រូធំធេងណាស់មិនអាចវាស់បានទេ (ទូកទៅ កំពង់នៅ)!
ពាក្យពេជន៍ដែលនិស្សិតពេទ្យទាំងអស់ចាំមិនភ្លេចនោះគឺ លោកគ្រូចង់ឃើញវិស័យសុខាភិបាលរបស់យើងរីកចម្រើនទៅមុខ។ លោកគ្រូចង់ឃើញគ្រូពេទ្យរបស់យើងពោរពេញដោយសមត្ថភាព។ ហេតុនេះលោកគ្រូខិតខំពន្យល់ណែនាំ ប្រៀនប្រដៅនិងអប់រំគ្រប់បែបយ៉ាងធ្វើយ៉ាងណាដើម្បីកូនសិស្សចេះនិងយល់
បញ្ជាក់៖ លោកសាស្ត្រាចារ្យជំនួយ សុខ វណ្ណា បានទទួលមរ ណភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយ រោ គាពាធ។ លោកជាគ្រូប្រកបដោយទេពកោសល្យ បានផ្ទេរចំណេះដឹងដល់និស្សិតជាច្រើនជំនាន់ និងជាធនធានមនុស្សដ៏កម្រ របស់ប្រទេសជាតិ។ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តី ទុ ក្ខ ក្រៀមក្រំ និងចូលរួមរំលែក មរ ណទុក្ខជាមួយក្រុមគ្រួសារផង
