សង្គម

១គ្រួសារមានគ្នា១១នាក់ វិជ្ជមានកូវីដអស់១០នាក់ មានតែទារក០៩ខែម្នាក់ដែលអវិជ្ជមាន ប៉ុន្តែត្រូវរួមដំណើរទៅជាមួយម្តាយដែរ

យោងតាមការបញ្ជាក់ពី លោក ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា សូមបងប្អូនកុំធ្វែសប្រហែសឲ្យសោះ ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។ សូមឲ្យបងប្អូនទាំងអស់គ្នា ឆាប់ជាសះស្បើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អ្នកវិជ្ជមានកូវិដ១៩ ចំនួន១២នាក់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ត្រូវបានក្រុមគ្រូពេទ្យមកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ក្នុងនោះក៏មានទារកអាយុ០៩ខែម្នាក់ ដែលអវិជ្ជមានត្រូវរួមដំណើរជាមួយម្តាយ ទាំងក្តុកក្តួល ខណៈដែលមួយគ្រួសារទទួលបានលទ្ធផលពិនិត្យសំណាកលើកទី១ វិជ្ជមាន១០នាក់ នៅចំណុចផ្លូវលេខ៣២BT ផ្ទះលេខ១៤២ ក្រុម៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក​​ខណ្ឌច្បារអំពៅ បានចុះមកយកអ្នកជំងឺ COVID-19 ជនជាតិខ្មែរ ដូចមានរាយនាមខាងក្រោម៖
១-ភេទស្រី អាយុ ៦៦ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
២-ភេទស្រី អាយុ ៣០ឆ្នាំ

៣-ភេទប្រុស អាយុ ២៩ឆ្នាំ

៤-ភេទស្រី អាយុ ៦១ឆ្នាំ

៥-ភេទស្រី អាយុ ៣១ឆ្នាំ

៦-ភេទស្រី អាយុ ៣៩ឆ្នាំ

៧-ភេទស្រី អាយុ ៣៦ឆ្នាំ

៨-ភេទប្រុស អាយុ ៤៣ឆ្នាំ

៩-ភេទស្រី អាយុ ២១ឆ្នាំ

១០-ភេទប្រុស អាយុ ៦ឆ្នាំ

១១-ទារកអាយុ ៩ខែ អវិជ្ជមាន

និងសមាជិក៦នាក់ទៀតយកទៅធ្វើចត្តាឡីស័កនៅមន្ទីពេទ្យអង្គរអន្តរជាតិ(ជិតផ្សារចាស់)។

✍️ចំណុចផ្លូវ៦៩BT ផ្ទះលេខ១៤៧ ក្រុម៤ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ អ្នកវិជ្ជមានកូវិដ១៩ ភេទស្រី អាយុ២៧ឆ្នាំ

✍️នៅចំណុចបុរីសូនី ផ្ទះលេខ៣៦៨A ផ្លូវលេខ៨១ ក្រុមទី៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកវិជ្ជមានម្នាក់ ភេទប្រុស អាយុ ៣០ឆ្នាំ។ ចំពោះទីតាំងទាំង០៣ខាងលើ ត្រូវបានហ៊ុំព័ទ្ធជាបណ្តោះអាសន្ន ។

ប្រភពអត្ថបទ៖ khmernote