ជីនាងវង ជាស្លឹកធម្មជាតិដែលខ្មែរយើងនិយមយកមកប្រើផ្សំឱ្យមានក្លិនឈ្ងុយ ជាគ្រឿងទេស បន្ថែមរសជាតិដល់ម្ហូបអាហារ តាមពិតក៏ជាឱសថមានប្រយោជន៍ចំពោះរាងកាយច្រើនសន្ធឹក។ ជីនាងវង មានផ្ទុកវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗច្រើនយ៉ាងនឹកស្មានមិនដល់សម្រាប់សុខភាព។
ទាំងនេះជាអត្ថប្រយោជន៍ខ្លះៗរបស់ជីនាងវងមានផ្ទុកសារធាតុប្រ ឆាំ ងអុកស៊ីតកម្ម សារធាតុ Viceninare និង Oriinin ដែលជាសារធាតុប្រ ឆាំ ងអុកស៊ីតកម្មរលាយក្នុងជីនាងវង អាចជួយការពារពីគ្រេាះ ថ្នាក់ណាមួយចំពោះកោសិកាឈាមស ដែលមានសារៈសំខាន់សម្រាប់ដំណើរការប្រព័ន្ធភាពស៊ាំ ។ វាក៏អាចការពាររាងកាយមនុស្សពីការខូចខាតរ៉ាឌីកាល់ ការពារកោសិកា និងរចនាសម្ព័ន្ធ DNA ទាំងមូល។
ការពារជំងឺម ហា រី ក ធាតុ Phytochemical នៅក្នុងជីនាងវងអាចជួយការពារជំងឺម ហារី កតាមបែបធម្មជាតិដូចជា ព្យាបាលជំងឺម ហារី កមាត់ធ្មេញ សួត និងម ហារី កស្បែកផងដែរ។ វាក៏ជួយបង្កើនមុខងារបំ ផ្លា ញកោសិកាបង្កគ្រេាះ ថ្នាក់ដែលអាចបណ្តាលឱ្យកើតជំងឺម ហារី ក ហើយក៏អាចការពារដុំសាច់ម ហារី កកុំឲ្យរាលដាលក្នុងខ្លួនមនុស្សបានថែមទៀតផង។
ការព្យាបាលផ្សេងៗ ការទទួលទានទឹកក្ដៅផ្សំពីស្លឹកជីនាងវង អាចជួយព្យាបាលក្អក ផ្តាសាយ ឈឺក្បាល ឈឺក្រពះ និងរមាស់បំពង់ក។ រីឯគ្រាប់របស់វា អាចជួយព្យាបាលការឈឺភ្នែក ព្រូន និង បូស។ ចំណែកដើមជីនាងវង អាចជួយព្យាបាលគ្រុន បូស និងរលាកបំពង់ខ្យល់៕