សង្គម

ក្រសួងសុខាភិបាល ប្រកាសផ្លូវការ៖ ករណីអ្នកជំងឺមានវិជ្ជមានកូវីដ១៩ បានស្លា ប់នៅមណ្ឌលសុខភាពចាក់អង្រែ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសផ្លូវការអំពីអ្នកជំងឺម្នាក់ទៀត អាយុ៣៩ឆ្នាំ បានស្លា ប់បាត់បង់ជីវិតនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា អ្នកជំងឺស្លា​ ប់បា​​ ត់បង់ជីវិតនេះ មានអាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លា​ ប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ។

គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២២៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧២នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០៨៧នាក់, ស្លា ប់ចំនួន១១នាក់ និង៣នាក់ទៀត ស្លា​​ ប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

ប្រភពអត្ថបទ fresh news