សង្គម

រកឃើញនារីវ័យក្មេងម្នាក់ នៅស្រុកបាគង ខេត្តសៀមរាប ឆ្លងកូវីដ

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ​ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៤០ នាក់ ដែលជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ ក៏មានអ្នកជាសះស្បើយបន្ថែមទៀតចំនួន ៦ នាក់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះក៏មានអ្នកជំងឺនៅខេត្តសៀមរាបម្នាក់ដែរ ជាស្ត្រីជនជាតិខ្មែរ មានវ័យ១៧ឆ្នាំ ដែលមានអាសយដ្ឋាននៅ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែមីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ១៧៤៨ នាក់ហើយ ចំណែកអ្នកឆ្លងសរុប មានចំនួន ២២៧៣នាក់ អ្នកជាសះស្បើយមានចំនួន១១៧២នាក់ អ្នកកំពុងព្យាបាលមានចំនួន១០៨៧នាក់ និងអ្នកស្លាប់មានចំនួន ១១នាក់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមមើលសេចក្តីប្រកាសដូចខាងក្រោមនេះ ៖