សង្គម

គួរឲ្យបារម្ភណាស់!ធ្វើពិធីឡើងផ្ទះថ្មី ក្រោយចប់កម្មវិធី ទើបដឹងមានអ្នកជំងឺកូវីដម្នាក់ទៅដែរ ឥលូវពាក់ព័ន្ធមនុស្ស ៦១នាក់

នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ លើស្ត្រីជនជាតិខ្មែរ អាយុ ៥៣ឆ្នាំ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ដោយស្ត្រីរូបនេះមានវិជ្ជមានកូវិដ១៩ ។

ដោយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ត្រីជនជាតិខ្មែរឈ្មោះ ចិន ហម អាយុ ៥៣ឆ្នាំ បានទៅចូលរួម ពិធីសូត្រមន្តឡើងគេហដ្ឋាន និងបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីឈ្មោះ ទៀង អូន អាយុ ២៧ឆ្នាំ មានវិជ្ជមានជំងកូដ -១៩ ដែលធ្វើដំណើរពីរាជធានីភ្នំពេញដើម្បីចូលរួមពិធីខាងលើ ស្ថិតនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្តរកវីរុស កូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលមានវិជ្ជមានជំងឺកូដ-១៩ ហើយក្រុមការងារបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។

ក្រុមការងារបានចុះស្រាវជ្រាវដល់ទីតាំង និងបានរកឃើញអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និង ដោយប្រយោលជាមួយស្ត្រីឈ្មោះ ចិន ហម សរុបមានចំនួន ៦១នាក់ ស្រី ៣០នាក់ ។

១. អ្នកប៉ះពាល់ផ្ទាល់មានចំនួន ២១នាក់ ស្រី ១២នាក់ បានយកវត្ថុវិភាគសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងដាក់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ។

២. អ្នកពាក់ព័ន្ធដោយប្រយោលមានចំនួន ៤០នាក់ ស្រី ១៨នាក់ ត្រូវបានឱ្យធ្វើចត្តាឡីស័កនៅ តាមផ្ទះ ដោយធ្វើការតាមដានសុខភាពរង់ចាំលទ្ធផលធ្វើតេស្តលើកទី១ របស់អ្នកប៉ះពាល់ផ្ទាល់ខាងលើ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ​៖