សង្គម

អាណិតណាស់ភាគច្រើនក្មេងៗ ! រកឃើញអ្នកកើតកូវីដចំនួន៤នាក់ទៀត នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ, ៣នាក់មានអាយុចាប់ពី៤ខែ ដល់៦ឆ្នាំ

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត នៅក្នុងទឹកដីសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែអ្វីដែលមានការរន្ធត់ចិត្តនោះ គឺមាន៣នាក់ អាយុទើបតែ៤ខែ ដល់៦ឆ្នាំ ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អាជ្ញាធរមូលដ្ឋាន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នៅល្ងាចថ្ងៃនេះក្រុមគ្រូពេទ្យបានយកឡានមកដឹកអ្នកជំងឺចំនួន៤នាក់ ទៅកាន់មន្ទីរពេទ្យ ហ្លួងម៉ែ រួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទី១៖ ឈ្មោះ រិន ធីតា ភេទស្រី អាយុ៤ខែ ដែលមានម្តាយឈ្មោះ កឹម ដេត វិជ្ជមានថ្ងៃទី២៦ ខែមីនា

ទី២៖ ឈ្មោះ ប៉ែន សេរីវឌ្ឍនា ភេទស្រី អាយុ៣២ឆ្នាំ

ទី៣៖ ឈ្មោះ ខេង រិទ្ធសិរិរាជ ភេទប្រុស អាយុ៦ឆ្នាំ

ទី៤៖ ឈ្មោះ ខេង សេរីឧស្សាហ៍ ភេទស្រី អាយុ៤ឆ្នាំ ដែលមានឪពុកឈ្មោះ ខេង រិទ្ធ វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្លួងម៉ែ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២២៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៦៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០៥៤នាក់, ស្លា​ ប់ចំនួន១០នាក់ និង៣នាក់ទៀត ស្លា ប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕