សង្គម

លោក ឃួង ស្រេង អះអាងថា មិនមានការបិទរាជធានីភ្នំពេញនោះឡើយ, សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកប្រឌិតព័ត៌មាន

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា មិនមានការបិទការចេញចូល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដូចអ្វីដែលជាការចែកចាយព័ត៌មានប្រឌិតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោក ឃួង ស្រេង បានអះអាងទៀតថា កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីរកប្រភពអ្នកប្រឌិតព័ត៌មានទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដែលបង្កឲ្យប្រជាពលរដ្ឋយល់ច្រឡំភិតភ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អភិបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបថា ការចេញចូលរាជធានីភ្នំពេញ គឺនៅដូចធម្មតា មិនមានការបិទអ្វីនោះឡើយ។ ហើយអ្វីដែលបានចែកចាយនោះ គឺជាព័ត៌មានមិនពិត រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលការចែកចាយនេះ។ ពេលនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវលើករណីនេះ»។

គួរជម្រាបថា ការចេញមកច្រានចោលរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានការចែកចាយសំឡេងនៅលើបណ្ដាញសង្គមថា អាជ្ញាធរនឹងបិទការចេញចូលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈព័ត៌មាននេះ គឺជាព័ត៌មានមិនពិត ប្រឌិតឡើងដោយជនអគតិប៉ុណ្ណោះ៕ ប្រភពអត្ថបទ Fresh news