សង្គម

សៀមរាបឆ្លងថ្មីមិនលុះថ្ងៃ! បុរសម្នាក់ និងក្មេងប្រុសតូចម្នាក់ រកឃើញវិជ្ជមានកូវីដ ព្រឹកមិញ

ក្រឡេកទៅមើលខេត្តសៀមរាបឯណោះវិញ ករណីឆ្លងវីរុសកុេះិឌ ១៩ ថ្មីៗត្រូវបានរកឃើញជាបន្តបន្ទាប់ នាំឱ្យមានការផ្អាកដំណើរការអាជីវកម្មពាក់ព័ន្ធថ្មីៗបន្តហូហែរ និងបិទការចេញចូលតំបន់មួយចំនួន នៅក្នុងក្រុង ។

ដោយឡែកនៅព្រឹកថ្ងៃទី ២៨ មីនា ឆ្នាំ ២០២១ នេះ ខេត្តសៀមរាប បានរកឃើញមនុស្ស ២ នាក់បន្ថែមទៀត មានវិជ្ជមានកូវីដ ១៩ ។ ក្នុងនោះរួមមាន៖

១. កុមារាជនជាតិខ្មែរ អាយុ ៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

២. បុរសខ្មែរវ័យ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបាន ​បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដ នៅតែច្រើនគួរឱ្យកត់សម្គាល់ ។ បើតាមសេចក្ដីប្រកាសផ្លូវការនៅថ្ងៃនេះ បានឱ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៨៦ នាក់ទៀត ដែលជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៣៤នាក់ ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ២៨ មីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ១៧០៨ នាក់ហើយ ៕