សង្គម

គ្រួសារត្រៀមធ្វើបុណ្យទៅហើយ ស្រាប់តែចេញលទ្ធផលថាលោកតាវិជ្ជមានកូវីដ១៩ គ្រូពេទ្យក៏មកឃាត់ និងយកស.ពចេញភ្លាមៗ ហើយ… (មានវីដេអូ)

ពិធីបុណ្យស.ពដ៏តូចមួយត្រៀមនឹងធ្វើឡើងទៅហើយ នៅ​ចំណុច​បុរី​សូ​នី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ តែត្រូវបានក្រុមគ្រូពេទ្យបានទប់ស្កាត់ទាន់ពេលវេលា ក្រោយទទួលលទ្ធផលថាបុរសវ័យចំណាស់ដែលស្លា.ប់នោះ គឺមានវីជ្ជមានកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
គួរបញ្ជាក់ថា បុរសចំណាស់ខាងលើ មានអការៈក្តៅខ្លួនខ្លាំង ហើយខាងគ្រួសារក៏នាំគាត់ទៅមន្ទីរពេទ្យរុស្សី ដើម្បីពិនិត្យ និងយកសំណាក ក្រោយយករួចរាល់ខាងគ្រូពេទ្យក៏អោយគាត់ត្រលប់មកផ្ទះ និងធ្វើច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​ និងរងចាំលទ្ធផល។ គួរអោយអាណិតណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លទ្ធផលមិនទាន់ចេញផង គាត់ការទទួលមរណៈភាព គ្រួសារក៏នាំគ្នារៀបចំបុណ្យតូចតាមមួយ ស្រាប់តែលទ្ធផលចេញមកថាគាត់មានវិជ្ជមានកូវីដ១៩ លោកគ្រូពេទ្យក៏មកយកស.ព ដោយមិនអោយធ្វើបុណ្យឡើយ ព្រោះខ្លាចឆ្លង៕ សូមទស្សនាវីដេអូខាងក្រោមនេះ: