នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបាន បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដ នៅតែច្រើនគួរឱ្យកត់សម្គាល់ ។
បើតាមសេចក្ដីប្រកាសផ្លូវការនៅថ្ងៃនេះ បានឱ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៨៦ នាក់ទៀត ដែលជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៣៤នាក់ ។
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ២៨ មីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ១៧០៨ នាក់ហើយ ៕
