កម្សាន្ត

ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញ ឌី លីកា ផុសសារមួយពេល Miss Grand USA ឈ្នះមកុដយប់មិញ

អស់រយៈជិតមួយខែទៅហើយចាប់តាំងពីបណ្ដាបេក្ខភាពបវរកញ្ញាទាំង ៦៣ ប្រទេសធ្វើដំណើរចេញពីមាតុប្រទេសរបស់ខ្លួនដើម្បីតំណាងជាតិទៅចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិ Miss Grand International 2020 ដែលប្រព្រឹត្តទៅក្នុងប្រទេសថៃ ។

ឆ្លងកាត់ការប្រកួតមកអស់ជាច្រើនវគ្គ សម្រាប់រាត្រីគ្រងមកុដនាយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ កម្មវិធី Miss Grand International ក៏បានរកឃើញហើយ នូវជ័យលាភីបវរកញ្ញាឯកប្រចាំឆ្នាំ ២០២០ ដោយក្នុងនោះ ម្ចាស់មកុដគឺបានទៅលើ Miss Grand មកពីប្រទេស United State of America ដែលនាងជាបវរកញ្ញាទទួលជ័យលាភីបន្ទាប់ពីប្រទេស Venezuela ម្ចាស់មកុដឆ្នាំ ២០១៩ កន្លងទៅ ។

យ៉ាងណាមិញ បើងាកទៅមើល ម្ចាស់ពាន កម្មវិធី Miss Grand Cambodia ២០១៨ អ្នកនាង ឌី លីកា ឯណោះវិញ បន្ទាប់ពីឃើញបររកញ្ញា Abena Appiah គ្រងម្ចាស់មកុដរួចមក នាងក៏បានចេញមកបង្ហោះសារទាំងភ្ញាក់ផ្អើលថា« Queen of Miss grand International 2020 American 🇺🇸 Omg black girl ស្អែកទៅកាត់រ៉ូបលឿងមួយដែរទុកពាក់ love Yellow» ៕