នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៦ នាក់បន្ថែមទៀតហើយ ដែលសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
ក្នុងនោះដែរ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ទាំង ៨៦ នាក់ នៅព្រឹកនេះ មានក្មេងប្រុស-ស្រី ចំនួន ១០ នាក់ បានឆ្លងដែលមានអត្តសញ្ញាណដូចខាងក្រោម ៖
១. កុមារាជនជាតិខ្មែរ អាយុ ០៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប ។
២. កុមារីជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៣. កុមារីជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៤. កុមារាជនជាតិខ្មែរ អាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
៥. កុមារីជនជាតិខ្មែរ អាយុ ១ឆ្នាំ ៦ខែ មានអាសយដ្ឋានស្នាក់នៅ ក្រុងក្រចេះ ខេត្តក្រចេះ ។
៦. កុមារាជនជាតិខ្មែរ អាយុ ០៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងក្រចេះ ខេត្តក្រចេះ ។
៧. កុមារីជនជាតិខ្មែរ អាយុ ១៤ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៨. កុមារាជនជាតិខ្មែរ អាយុ ០៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៩. កុមារាជនជាតិខ្មែរ អាយុ ០២ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
១០ . កុមារាជនជាតិខ្មែរ អាយុ ១ឆ្នាំ ៦ខែ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
១១. កុមារីជនជាតិខ្មែរ អាយុ ០៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌកំបូល រាជធានីភ្នំពេញ ៕
សូមអានលិខិតប្រកាសរបស់ក្រសួងនៅខាងក្រោម ៖