សង្គម

បន្ទាន់! រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទផ្សារគោកធ្លក ក្រោយរកឃើញអ្នកជំងឺកូវីដ១៩ រស់នៅក្រោយផ្សារ

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារគោកធ្លក ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ រស់នៅខាងក្រោយផ្សារនេះ។ ផ្សារគោកធ្លក ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្នុងសេចក្តីជូនព័ត៌មាននេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់អ្នកមានទំនាក់ទំនងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ សែម ម៉ាលី រស់នៅខាងក្រោយផ្សារនេះ ឬបានចូលទៅកាន់ផ្សារគោកធ្លកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរសព្ទ ០១២ ៩៥៥៤៧៤/ ០៧៧ ៧៨៩០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតែស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៧ ខែមីនា នេះ ខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕