នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ១៧៩ នាក់ថ្មី ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប= ២១៤៧ នាក់
– អ្នកជាសះស្បើយ= ១១៣២ នាក់
– អ្នកកំពុងព្យាបាល= ១០០៥ នាក់
– អ្នកស្លាប់= ០៨ នាក់ និង ម្នាក់ទៀតស្លាប់ព្រឹកថ្ងៃទី ២៧ មីនា ក្រសួងមិនទាន់ប្រកាសផ្លូវការ
សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖