លោកយាយវ័យ ៧៥ឆ្នាំ បានដើរចេញពីបន្ទប់មន្ទីរពេទ្យ ក្នុងទឹកមុខពោរពេញដោយក្ដីសង្ឃឹម ក្រោយអាចជំនះមេរោគដ៏កាចសាហាវកូវីដ ១៩ បាន ក្រោមការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់បំផុត ។
ពេលនេះលោកយាយបានជាសះស្បើយ ១០០% ហើយ និងបានលើកដៃលាក្រុមគ្រូពេទ្យត្រឡប់ទៅវិញ ឃើញហើយរំភើបចិត្តក្រៃលែង ។
សូមបញ្ជាក់ថា លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានជាសះស្បើយពី ជំងឺកូវីដ ១៩ និង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ធំនៅថ្ងៃទី ២៧ មីនា ២០២១ នេះ ហើយបន្តទៅចត្តាឡីស័ក ១៤ ថ្ងៃទៀត នៅស្រុកកំណើតលោកយាយ ។
សូមអរគុណដល់លោកប្រធានមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ក្រុម RRT និង ក្រុមជួរមុខនៃមន្ទីរពេទ្យខេត្ត ដែលបានយកចិត្តទុកដាក់ រួបរួមកម្លាំងគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់បំផុត ៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩