ដោយមើលឃើញនូវការលំបាករបស់បងប្អូនកសិករដាំដុះម្ទេស ដែលបានបង្ហោះរូបថត និងសារសុំអោយមហាជនជួយទិញ ដោយពេលបានដឹងដល់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ហើយលោកក៏សម្រេចចិត្តជួយទិញផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានរៀបរាប់ថា: ដោយមានក្តីអាណិតអាសូខ្លាំងពេក ខ្ញុំបានជួយទិញចំនួន១០០គីឡូក្រាម យកមកជ្រក់ទុកអោយបុគ្គលិក កម្មករដែលកំពង់តែបំពេញការងារ នៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដែលពួក
គាត់មានចំណូលចិត្តខាងហូបម្ទេស តែខ្ញុំសុំផ្តាំថាមុនពេលនិងក្រោយពេល ចាក់វ៉ាក់សាំងការពារជម្ងឺកូវិត១៩ហាមហូបម្ទេស និងគ្រេីងស្រវឹងគ្រប់ប្រភេទជាដាច់ខាត។