សង្គម

ប្រសើរណាស់! លទ្ធផលតេស្តលើកទី១បុគ្គលិក និងគ្រូពេទ្យ១៥នាក់ បម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភព «ព្រាបស» ក្រុងក្រចេះ ដែលពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ អវិជ្ជមានកូវីដ

(ក្រចេះ)៖ បុគ្គលិក និងគ្រូពេទ្យ ដែលបម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភព «ព្រាបស» ចំនួន១៥នាក់ នៅក្រុងក្រចេះ ខេត្តក្រចេះ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយលោក វ៉ាន់ ណាក្រូ អ្នកជំងឺកូវីដ១៩ ទទួលបានលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ ស្រង់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ ដែលអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។

តែទោះជាយ៉ាងណា សម្រាប់មនុស្សទាំង១៥នាក់ខាងលើនេះ ត្រូវធ្វើចត្តាឡីស័កបន្ត និងស្រង់យកសំណាកលើកទី២ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខ។

តាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «បុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ចំនួន ១៥នាក់ ដែលបានបំពាល់ផ្ទាល់ និងប៉ះពាល់ប្រយោលជាមួយលោក វ៉ាន់ ណាក្រូ ដែលមានវិជ្ជមានកូវីដ១៩ បានសម្រាកព្យាបាល នៅមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានស្រង់យកសំណាកលើកទី១ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

លទ្ធផលពិនិត្យសំណាកលើកទី១ របស់បុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស បញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ គឺអវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់។ អ្នកទាំង១៥ ធ្វើចត្តាឡីស័កបន្ត និងស្រង់យកសំណាកលើកទី២ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកដែលចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ចាប់ពីយប់ថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ។ ចំណែកឯអ្នកដទៃទៀត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ «៣ការពារ និង ៣កុំ»៕ ប្រភពអត្ថបទ Fresh News