អន្តរជាតិ

វីវរហើយអាចាស់មិនទាន់ស្ងប់ផង!! ប្រធានអង្គការ សុខភាពពិភពលោក(WHO) បានថ្លែងថា វីរុសកូវីដ បំប្លែងថ្មី ជំនួសតំណែងវីរុសចាស់ រាលដាលលើប្រទេសចំនួន ១២៥ ហើយ…

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ប្រធានអង្គការសុខភាពពិភពលោក បានថ្លែង អំពី វីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មី បានកំពុងជំនួសវីរុសប្រភេទដើមនៅក្នុង ប្រទេសអង់គ្លេស អាហ្វ្រិកខាងត្បូង និង ប្រទេសនៅតំបន់អាមេរិកឡាទីន គឺ ប្រេស៊ីល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចំណែករបាយការណ៍ដែល WHO បានចុះផ្សាយកាលពីថ្ងៃពុធម្សិលមិញបានបង្ហាញថា វីរុសកូវីដប្រភេទថ្មីដែលរកឃើញនៅប្រទេសអង់គ្លេស បានចម្លងទៅកាន់ប្រទេស ៧ផ្សេងទៀត ក្នុងរយៈពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នៅក្នុងរបាយការណ៍ដដែលនោះ WHO បានបញ្ជាក់ថា ករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មីកំពុងរីករាលដាលយ៉ាងលឿន នៅក្នុងប្រទេស អង់គ្លេស និង អាហ្វ្រិកខាងត្បូង រាប់ចាប់តាំងពីកំឡុងខែតុលាឆ្នាំ ២០២០ ដែលករណីភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសទាំងអស់នោះ ។

គួរឱ្យដឹងថា​ មកទល់ពេលនេះមាន​ ប្រទេសចំនួន ១២៥ នៅលើពិភពលោកកំពុងមានអ្នកផ្ទុកវិជ្ជមានកូវីដ-១៩ ប្រភេទថ្មី។ ចំពោះតួលេខអ្នកឆ្លងកូវីដបំប្លែងខ្លូនថ្មីនេះ កើនឡើងជាលំដាប់ ជាពិសេស នៅ ប្រទេស បារាំង ឥណ្ឌា និង ប្រេសុីល៕​ ប្រភព៖ Sabay News