យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ នេះស្ដីពីជំងឺកូវីដ-១៩ នៅកម្ពុជាបានឲ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៦ នាក់ទៀតហើយ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
យ៉ាងណាមិញ ក្នុងនោះក៏មានអ្នកជំងឺជាសះស្បើយចំនួន ១៨ នាក់ទៀត ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ចំនួន ៨ នាក់ ក្រុងព្រះសីហនុ ៨ នាក់ និង ខេត្តកំពង់ធំ ២ នាក់ ។
សូមអានលិខិតប្រកាសរបស់ក្រសួងនៅខាងក្រោម ៖