សង្គម

រំភើបជំនួស!មុននេះបន្តិច អ្នកនាង សុគន្ធ និសា បានត្រលប់មកដល់ផ្ទះវិញហើយក្រោយជាពីជំងឺកូវីដ ហើយត្រូវបាន….

ជិតមួយខែមកហើយ ដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើតឡើង និង មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តក្រុងនានា ហើយក្នុងនោះក៏មានអ្នកជំងឺជាច្រើនក៏បានជាសះស្បើយរួចហើយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះ គិតត្រឹម ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ ក្នុងចង្កោមសិល្បៈឯនោះវិញ ក៏មានសិល្បករ សិល្បការិនីចំនួន ១៥ រូបហើយ ដែលបានឆ្លងកូវីដ-១៩ ។

យ៉ាងណាមិញ បើគិតត្រឹមរសៀលថ្ងៃទី ២៦ ខែមីនា នេះដែរ មហាជនក៏ហាក់រំភើបចិត្តដូចគ្នាផងដែរ ព្រោះក្នុងចំណោមសិល្បករ សិល្បការិនី ១៥ រូប ខាងលើ គឺមានតារាស្រីចំនួន ៣ រូប ហើយដែលបានព្យាបាលជាសះស្បើយ និង កំពុងបន្តធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃបន្ថែមទៀត ដើម្បីតាមដានឲ្យប្រាកដថាពួកគេបានជាសះស្បើយ ១០០% ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
១. តារាចម្រៀង វី ឌីណែត ៖ កញ្ញា វី ឌីណែត បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ រហូតមកដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ តារាស្រីរូបនេះ ក៏បានជាសះស្បើយ ។

២. តារាចម្រៀង សុគន្ធ និសា ៖ អ្នកនាង សុគន្ធ និសា បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ រហូតមកដល់ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ តារាស្រីរូបនេះ ក៏បានជាសះស្បើយ ។

៣. ពិធីការិនី កែវ ចាន់និមល ៖ អ្នកនាង កែវ ចាន់និមល បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ រហូតមកដល់រសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ ដៃគូការងារ លោក សុខ រ៉ាស៊ី បានឲ្យដឹងថា ពិធីការិនីរូបនេះ ក៏បានជាសះស្បើយហើយ ៕