ហោរា

ចុងសប្តាហ៍នេះ ម្ចាស់ឆ្នាំទាំង៥ ត្រៀមកើបលុយ និងទទួលលាភសំណាង

រាជធានី ភ្នំពេញ ៖ មនុស្ស ប្រុស ស្រី កើត ឆ្នាំ ទាំង ៥ នេះ ខាល មមី វក ច រកា លោក អ្នក នឹង ជួប ការងារ រៀបរយ ល្អ ណាស់ ជា ពិសេស មានការ ឈ្លាសវៃ ក្នុង ការ បំពេញការងារ ផ្សេង ៗ ដែល ធ្វើ ឱ្យ លោក អ្នក ទទួល បានការ ពេញចិត្ត ពី ចៅហ្វាយនាយ ។

ឆ្នាំខាល រាសីចុងសប្តាហ៍នេះ ខ្ពស់ត្រដែត ។ លោក អ្នក នឹង មានសំណាង បាន ទទួល របស់ ថ្មីថ្មោង ដែល ខ្លួន មិន ធ្លាប់ មាន ប៉ុន្តែ ក្នុង នោះ ក៏ ត្រូវ ប្រយ័ត្ន មនុស្ស សំបុរ . ស ឱ្យ ទុក្ខទោស ផង ដែរ ។ ម្យ៉ាងវិញទៀត បើសិនជា មាន កាតព្វកិច្ច ត្រូវ ទៅ បំពេញការងារ នៅ ទី ឆ្ងាយ ក្តី ក៏ នឹង ទទួល បាន នូវ ជោគជ័យ ជា និច្ច ។ បើជា អ្នក ប្រកប មុខរបរ រកស៊ី វិញ មិន មាន បញ្ហា អ្វី រាំងស្ទះ នោះ ទេ និង ចេះ តែ ចំរើន ទៅ មុខ ។ រីឯ បញ្ហា ស្នេហា គឺ រីករាយ រកគ្នា ធម្មតា ។


ឆ្នាំមមី ៖

រាសី ចុងសប្តាហ៍នេះ ឡើង ខ្ពស់ ។ លោក អ្នក នឹង ជួប ការងារ រៀបរយ ល្អ ណាស់ ជា ពិសេស មានការ ឈ្លាសវៃ ក្នុង ការ បំពេញការងារ ផ្សេង ៗ ដែល ធ្វើ ឱ្យ លោក អ្នក ទទួល បានការ ពេញចិត្ត ពី ចៅហ្វាយនាយ ។ បើជា អ្នក ប្រកប មុខរបរ រកស៊ី វិញ អាច មាន គេ មក បបួល ដាក់ ទុន រកស៊ី ជាមួយ ដែល លោក អ្នក គួរ ប្រថុយ ចុះ ព្រោះ មិន ខកបំណង ទេ ។ រីឯ បញ្ហា គូស្នេហ៍ រស់នៅ ជាមួយ គ្នា ប្រកប ទៅ ដោយ ភាព ផ្អែមល្ហែម ។

ឆ្នាំវក ៖


រាសី ចុងសប្តាហ៍នេះ ឡើង ខ្ពស់ត្រដែត ។ លោក អ្នក នឹង មាន អំណាច ដ៏ លើសលប់ ដោយសារ ព្រេងសំណាង ហើយ មាន គេ ជួយ យកអាសា គាំទ្រ គ្រប់ពេលវេលា ជាមួយ នេះ នឹង អាច ក្លាយទៅជា មនុស្ស ដែល មាន ភាព ស្ញប់ស្ញែង ពី ជនានុជន ។ បើជា អ្នក ប្រកប មុខរបរ លក់ ចេញ ទិញ ចូល វិញ ទោះបី ចេញ ជួញដូរ នៅ ទីណា ក្តី មិន ថា ជិត ឬ ឆ្ងាយ ឡើយ រមែង បាន សមប្រកប ទាំងអស់ ។ រីឯ បញ្ហា ស្នេហា គឺ មាន តែ មាន ភាព ផ្អែមល្ហែម ដូច ទឹកឃ្មុំ ។


ឆ្នាំច ៖

រាសី ចុងសប្តាហ៍នេះ ឡើង ខ្ពស់ ។ ផល ដែល លោក អ្នក ទទួល បាន ស័ក្តិសិទ្ធិ ជាងគេ គឺ រង្វាន់ លើកទឹកចិត្ត តាម គុណ បំណាច់ សេចក្តី ស្រឡាញ់ រាប់អាន ទឹកចិត្ត ស្មោះសរ និង ការ ទទួលស្គាល់ ពី សំណាក់ ចៅហ្វាយនាយ ដែល ស្ថានភាព នេះ នឹង កើត មាន ដល់ លោក អ្នក នៅ ចុងសប្តាហ៍នេះ។ បើជា អ្នក ប្រកប មុខរបរ ជំនួញ វិញ មានការ រីក ចំរើន គួរ ជាទី ពេញចិត្ត បើ អាច ពង្រីក មុខរបរ បន្ថែម ក៏ ល្អ ដែរ ។ ឯ បញ្ហា ស្នេហា គូស្នេហ៍ ត្រូវការ គ្នា ដូច ទឹក និង ត្រី

ឆ្នាំរកា៖


ង៉ូ វ ហេង ឡើង ខ្លាំង រាសី ខ្ពស់ត្រដែត មាន តែ ភាព ស្រស់ស្រាយ និង ស្នាមញញឹម ជា និច្ច នៅ ចុងសប្តាហ៍នេះ បើ លោក អ្នក ចង់ ពឹងពាក់ ឬ ទាក់ទង ការងារ នឹង អ្នក ណា រមែង ហុច ផ្លែផ្កា តប មក វិញ យ៉ាង គាប់ប្រសើរ ។ បើជា អ្នក ប្រកប របរ រកស៊ី ជួញដូរ វិញ ទោះ ចេញ ធ្វើ ជំនួញ ទី ជិត ទី ឆ្ងាយ មានការ លូតលាស់ បាន ផល ច្រើន ចម្រើន លើសលប់ តែបើ ជា អ្នកធ្វើការ ងារ នៅ តាម អង្គភាព ស្ថាប័ន វិញ ក៏ រឹតតែ ជោគជ័យ ។ ឯការ ធ្វើ ដំណើរ ទៅ ទី ជិត ឆ្ងាយ ជួប តែ សុខក្សេមក្សាន្ត ទាំង ពេល ទៅ និង ត្រឡប់ មក វិញ ។ ចំពោះ សម្ព័ន្ធភាព ស្នេហា ប្រុស ស្រី មាន តែ ការ យល់ចិត្ត គ្នា ល្អ ណាស់ ប្រញាប់ បួងសួង សុំ ហេង ឥឡូវនេះ ។